គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
19-08-2021

ការបង្កេីតប្រព័ន្ធអេកូឡូស៊ីឌីជីថលរឹងមាំសម្រាប់គាំទ្រសកម្មភាពធុរកិច្ចតាមគន្លងប្រក្រតីភាពថ្មី

រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Sonali Dayaratne មន្រ្តីទទួលបន្ទុក UNDP ប្រចាំនៅប្រទេសកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាក់ដំណើរការសម្ព័ន្ធឌីជីថលរឹងមាំ ដើម្បីជំរុញការបន្តសកម្មភាពធុរកិច្ចដោយប្រេីបច្ចេកវិទ្យាឌីជីថល ជាជំនួយសម្រាប់សហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSME)។

កម្មវិធីសម្ព័ន្ធឌីជីថលរឹងមាំនេះ សហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទីភ្នាក់ងាអូស្រ្តាលីសម្រាប់ការអភិវឌ្ឍអន្តរជាតិ (AusAID) និង UNDP Cambodia ជាមួយសមាគមធុរកិច្ច គ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវកម្មឌីជីថលនៅកម្ពុជា ដើម្បីគាំទ្រការចាប់យក និបន្តសកម្មភាពអាជីវកម្មតាមអនឡាញ ក្នុងបរិយាបទដែលមានការរាតត្បាតជំងឺកូវីដ-១៩នេះ ព្រមទាំងជំរុញការឆ្ពោះទៅកាន់អនាគតឌីជីថលប្រកបដោយបរិយាបន្ននៅកម្ពុជា។

#StrongerwithDigital#MPTC#AusAID#UNDPCambodia