គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
12-03-2026

ឯកឧត្តម សំ សិទ្ធិសេរី បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខសាយប័រ

រដ្ឋធានីហាណូយ៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចការងារ និងពិភាក្សាលើក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋានសន្តិសុខសាយប័រ និងបង្ការបង្ក្រាបបទល្មើសបច្ចេកវិទ្យាខ្ពស់ នៃក្រសួងសន្តិសុខសាធារណៈ (Ministry of Public Security) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបង្កើនភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ការងារ និងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសទៅវិញទៅមក ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាទៅលើលទ្ធភាពនៃការចុះអនុស្សារណយោគយល់ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ទៅលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យឌីជីថល ពង្រឹងភាពធនសន្តិសុខសាយប័រ ការកសាងសមត្ថភាពមន្ត្រីជំនាញ និងការធានានូវការប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព និងមានភាពជឿជាក់ខ្ពស់ស្របតាមគោលនរយោបាយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia