ភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗ
រចនា បង្កើត និងរក្សាកូដ ឱ្យមានប្រសិទ្ធភាព ប្រើឡើងវិញបាន និងអាចទុកចិត្តបាន ធានាឱ្យបាននូវប្រសិទ្ធភាព គុណភាព និងការឆ្លើយតបនៃកម្មវិធីដែលល្អបំផុត កំណត់បញ្ហារាំងស្ទះ និងបញ្ហាផ្សេងៗ ហើយបង្កើតដំណោះស្រាយចំពោះបញ្ហាទាំងនោះ ជួយរក្សាគុណភាពកូដ អង្គភាព និងស្វ័យប្រវត្តិកម្ម ចូលរួមក្នុងវដ្តនៃការសរសេរកម្មវិធីទាំងមូល (Programming life cycle) អភិវឌ្ឍ Front-end & Back-end បង្កើតកូដដែលអាចប្រើឡើងវិញបាន ដែលអាចប្រើបាននាពេលអនាគត សហការជាមួយក្រុមពហុជំនាញនៃអ្នករចនា អ្នកអភិវឌ្ឍ និងអ្នកគ្រប់គ្រងប្រព័ន្ធ និងភាគីពាក់ព័ន្ធដទៃទៀត អនុវត្តការងារផ្សេងៗទៀតដែលអ្នកគ្រប់គ្រងប្រគល់ជូន។ គុណវុឌិ្ឍ
មានបរិញ្ញាបត្រ ឬវិញ្ញាបនបត្រផ្នែកកម្មវិធីកុំព្យូទ័រ វិទ្យាសាស្ត្រកុំព្យូទ័រ ឬបច្ចេកវិទ្យាព័ត៌មានវិទ្យា មានចំណេះដឹងលើ PHP, ASP.NET, Node.js, Python, Java, RESTful API, Database Management, Cloud Computing មានបទពិសោធជាអ្នកសរសេរកម្មវិធី អ្នកអភិវឌ្ឍយ៉ាងតិច ១ ទៅ ៣ឆ្នាំឡើងទៅ មានសមត្ថភាពក្នុងការសរសេរកូដឱ្យបានស្អាត និងងាយយល់ មានសមត្ថភាពវិភាគ និងពូកែដោះស្រាយបញ្ហា មានការយល់ដឹងច្បាស់អំពីការសរសេរកូដ និងដំណើរការអភិវឌ្ឍ មានបទពិសោធការងារក្នុង Agile Environment។ ប្រាក់បៀវត្ស និងអត្ថប្រយោជន៍
ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមមុខតំណែង សមត្ថភាព បទពិសោធ និងគុណវុឌ្ឍិរបស់បេក្ខជនទទួលបានចំណេះដឹង និងជំនាញឯកទេសវិជ្ជាជីវៈបន្ថែមតាមរយៈការបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស ការអនុវត្តការងារជាក្រុម និងការបង្ហាញភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈឱកាសក្លាយជាមន្ត្រីរាជការដោយផ្អែកលើសមត្ថភាពនិងសមិទ្ធកម្មការងារ។