គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
09-04-2015

ពិធីសូត្រមន្ត្រ រាប់បាត្រ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តន៍ជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំពិធីសូត្រមន្តទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមែ សប្តស័ក ពុទ្ធសករាជ ២៥៥៩  នាទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

បន្ទាប់ពីបញ្ចប់កិច្ចទាំងឡាយតាមប្រពៃណីព្រះពុទ្ធសាសនាដ៏ថ្លៃថ្លានៃយើង ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសំណេះសំណាលជាមួយនឹងយាយជីតាជីចំនួន ១០ នាក់ និងនិវត្តន៍ជន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួន ៤១៤ នាក់ ដែលមានវត្តមានក្នុងពិធីសូត្រមន្តអំណរឆ្នាំថ្មីនេះ ក្នុងមនោសញ្ចេតនាគោរពស្រឡាញ់ និងរាប់អានយ៉ាងជ្រាលជ្រៅ ព្រមទាំងចែកជូននូវសម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាក្នុងម្នាក់ៗ ១០ ម៉ឺនរៀល៕