គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
25-12-2015

ឯកឧត្តម​រដ្ឋមន្ត្រី​ ប្រាក់​ សុខុន​ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីទទួលសម្ភារការិយាល័យសម្រាប់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន​ នាថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៥

នៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៥វេលាម៉ោង១៥និង៣០នាទីនាទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឯកឧត្តមប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាអនុប្រធានអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីនហៅកាត់ថា CMAA បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រគល់ទទួលសម្ភារការិយាល័យដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនផ្តល់ជូនមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ASEAN Regional Mine Action Center: ARMAC) និងអាជ្ញាធរ CMAA ។ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាកយរដ្ឋមន្ត្រីហោណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសនិងលោកជំទាវប៊ូជាំងគូ (BU Jianguo) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

សម្ភារដែលត្រូវបានប្រគល់ទទួលរួមមាន៖ម៉ាសីុនកុំព្យូទ័រ, ម៉ាសីុនថតរូប, ម៉ាសីុនបញ្ចាំងរូបភាពម៉ាសីុនព្រីនធ័រ, ម៉ាសីុនស្កែន, ម៉ាសីុនថតចម្លងខ្នាតធំ, ម៉ាស៊ីន GPS, ឧបករណ៍រាវរកនិងដោះមីន, និងសម្ភារការពារខ្លួនអ្នកដោះមីនជាដើម៕