គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
05-02-2016

មន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍​ សហការជាមួយសមត្ថកិច្ចដែលពាក់ព័ន្ធ​ បង្ក្រាបបទល្មើសតាមប្រព័ន្ធទូរគមនាគមន៍​ បង្កឡើងដោយជនជាតិកូរ៉េ​ ២៣​ នាក់

កាលពីរសៀលថ្ងៃទី០៥​ ខែកុម្ភ:​ ឆ្នាំ២០១៦​ មន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍​ ដឹកនាំដោយឯកឧត្តម​ អ៊ូ​ បូរ៉ាត់​ អគ្គាធិការ​ តបតាមបញ្ជារបស់ឯកឧត្តម​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍​ សហការជាមួយមន្ត្រីនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ​ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ បានបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា​(ហ្គេមអនឡាញ)​ នៅទីតាំងផ្ទះលេខ​ ១៥​ និង​ ផ្ទះលេខ​ ២៧​ បុរីពិភពថ្មីសំរោងអណ្តែត​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិកូរ៉េចំនួន​ ២​៣​ នាក់​ និងវត្ថុតាងមួយចំនួន រួមមាន ម៉ាស៊ីនកុំព្យូទ័រលើតុ, ឧបករណ៍ Switch TP-Link, External Harddisk, Flash (USB), Wireless Phone, លិខិតឆ្លងដែន និងសៀវភៅគណនីធនាគារ ជាដើម ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដំណើរការទៅតាមនីតិវិធី​។