គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
10-03-2017

ឯកឧត្ដម​ អេ សុភា អញ្ជើញចូលរួមក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ០៨ របស់រាជរដ្ឋាភិបាល​ និង​ផែនការ​សកម្មភាព​រយៈពេល​ ០៦ខែ​ និង​ទិសដៅ​អនុវត្ត​កម្មវិធី​ការងារ​របស់​អនុ​គណៈកម្មារទី៣​ ទទួល​បន្ទុក​ទប់ស្កាត់​ និង​បង្រ្កាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍​

រាជធានីភ្នំពេញៈ កាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ០៨ របស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពរយៈពេល ០៦ខែ និងទិសដៅអនុវត្តកម្មវិធីការងាររបស់អនុគណៈកម្មារទី៣ ទទួលបន្ទុកទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ ក្រោមការដឹកនាំដោយ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ប្រធានអនុគណៈកម្មការ (ទី៣) ទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍។
 


ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ប្រធានអនុគណៈកម្មការ (ទី៣)

ក្នុងឱកាសនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម អេ សុភា អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានអនុគណៈកម្មការ (ទី៣) ទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ ព្រមទាំង ឯកឧត្ដម លោក-លោកស្រីតំណាងអង្គភាពជំនាញពាក់ព័ន្ធ និងលោក-លោកស្រីតំណាងប្រៃសណីយ៍រាជធានី ខេត្ត-ក្រុង សរុប ៨៤រូប៕
 


 ឯកឧត្ដម អេ សុភា អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍