គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
17-05-2022

CamSA22-23: ចំណុចខ្សោយធ្ងន់ធ្ងរខ្លាំងមាននៅក្នុងកម្មវិធី Google Chrome

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន ​Google​ បាន​ចេញ​សេចក្តី​ណែនាំសន្តិសុខ​អំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំនុចខ្សោយ) ​មាន​នៅ​ក្នុង​កម្មវិធី​ Google​ Chrome មានកម្រិត​ធ្ងន់ធ្ងរ​ខ្លាំង។

២. ផលិតផលដែលរងផលប៉ះពាល់

កម្មវិធី Google Chrome ដែលមានកំណែទាបជាង 101.0.4951.64 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Window, Mac និង Linux។

៣. ផលវិបាក

ការវាយលុកជោគជ័យទៅលើចំណុចខ្សោយទាំងនេះ អាចមានលទ្ធភាពក្នុងការដំណើរការកូដពីចម្ងាយ និងអាចគ្រប់គ្រងប្រព័ន្ធទាំងស្រុង។

៤. អនុសាសន៍ណែនាំ

ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់ទៅកាន់កម្មវិធីដែលមានកំណែ 101.0.4951.64 តាមតែអាចធ្វើទៅបាន។

៥. ឯកសារពាក់ព័ន្ធ