គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
08-04-2024

សេចក្តីជូនដំណឹង ស្តីពី លទ្ធផលដំណាក់កាលទី១ ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆាំ្ន២០២៤

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងសិស្សានុសិស្សដែល បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ មេត្តាជ្រាបថា ក្រោយពីគណៈកម្មការ បានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេររបស់បេក្ខជនចំនួន ១៤៧រូប ដែលបានចូលរួមប្រកួតប្រជែងរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរ ទាំងនេះ មានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។

បេក្ខជនជ័យលាភីទាំង ១០រូប នឹងត្រូវឆ្លងកាត់ដំណាក់កាលទី២ ដោយ មានការសម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើអត្ថន័យនៃសំបុត្ររបស់ខ្លួន ដើម្បីជ្រើសរើសយកបេក្ខជនឆ្នើម ១រូប ប៉ុណ្ណោះ ឱ្យចូលរួមជាតំណាងរបស់កម្ពុជានៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាព ប្រៃសណីយ៍សកល (Universal Postal Union)។ ការសម្ភាសន៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធវីដេអូ Zoom។

អាស្រ័យហេតុនេះ សូមបេក្ខជនទាំង ១០រូប ដែលជាប់ដំណាក់កាលទី១ និងសាធារណជនជ្រាបជាព័ត៌មាន។