គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
29-04-2024

ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគំរាមកំហែងសាយប័រ (Cyber Threat Training) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគំរាមកំហែងសាយប័រ (Cyber Threat Training) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩​ មេសា​​ ដល់ថ្ងៃទី៣​ ខែឧសភា ឆ្នាំ២០២៤ ដោយមានការគាំទ្រពីស្ថានទូតអាមេរិកប្រចាំកម្ពុជា និងមានការសហការរវាងសាកលវិទ្យាល័យ Carnegie Mellon University និងនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ បណ្តាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ សមាគមធនាគារ​ សរុបប្រមាណ​ ៥០រូប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធទៅលើចំណេះដឹងក្នុងការដោះស្រាយឧប្បត្តិហេតុសន្តិសុខសាយប័រ បង្កើនសមត្ថភាពក្នុងការចាប់យកអាសយដ្ឋានអាយភីដែលប្រើប្រាស់ដោយចោរព័ត៌មានវិទ្យា (IOC) និងចែករំលែកការអនុវត្តល្អបំផុតសម្រាប់ការសម្របសម្រួលការឆ្លើយតប និងចែករំលែកព័ត៌មានសន្តិសុខសាយប័រ។

រាជធានីភ្នំពេញ៖ ថ្ងៃទី​២៩​ មេសា​ ២០២៤