គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
05-06-2024

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា(The Association of Banks in Cambodia-ABC) ព្រមទាំង អនុប្រធាន សមាជិក សមាជិកា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា(The Association of Banks in Cambodia-ABC) ព្រមទាំង អនុប្រធាន សមាជិក សមាជិកា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងឈ្វេងយល់ពីការងារអាទិភាពរបស់ក្រសួង ក្នុងការចូលរួមពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សមាគមធនាគារនៅកម្ពុជា គឺជាសមាគមវិជ្ជាជីវៈក្នុងស្រុក និងធ្វើប្រតិបត្តិការ មិនស្វែងរកប្រាក់ចំណេញ។ សមាគមនេះ ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា និងការការពារផលប្រយោជន៍ ស្របច្បាប់របស់សមាជិក។ សមាគមធនាគារអនុវត្តសកម្មភាពរបស់ខ្លួន ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរ សមាគម អង្គការ ឬស្ថាប័នក្នុងស្រុក និងអន្តរជាតិ ហើយបម្រើសេវាកម្ម ជាច្រកទំនាក់ទំនងរវាងស្ថាប័នទាំងនោះ ដើម្បីសម្រេចបេសកកម្មរបស់សមាគម។

—

រាជធានីភ្នំពេញ | ៥ មិថុនា ២០២៤

#ABC#MPTC#GoDigitalCambodia#កម្ពុជាឆ្ពោះទៅឌីជីថល#ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍#កម្ពុជា#Cambodia