គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
31-10-2024

ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គបណ្តុះបណ្តាលជំនាញ “iOS App Development”

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គបណ្តុះបណ្តាលជំនាញ “iOS App Development” ក្រោមគម្រោង “Cambodia Technology Talents Capacity Building and Development” របស់សាលាបច្ចេកវិទ្យាអាឌីទី (ADITI Academy) ដែលឧបត្ថម្ភគាំទ្រដោយមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ.) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា គ្រូបង្វឹក សិស្ស-និស្សិត និងអាណាព្យាបាល ប្រមាណ ៧០នាក់ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងបណ្ដុះបណ្ដាលចំណេះដឹងនិងអភិវឌ្ឍជំនាញបន្ថែមដល់និស្សិតដើម្បីផ្សារភ្ជាប់នឹងតម្រូវការទេពកោសល្យឌីជីថលនៅកម្ពុជា និងត្រួសត្រាយផ្លូវសម្រាប់អាជីពរបស់និស្សិតឆ្ពោះទៅមុខ ដើម្បីជារួមចំណែកកសាងមូលធនមនុស្សឌីជីថល និងពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា។

#MPTC#GoDigitalCambodia#Cambodia