គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
25-02-2025

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍រៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ ស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត (Regulatory Impact Assessment – RIA)

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា និងអង្គការ (GIZ) សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអង្គភាពចំណុះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបប្រមាណ ៦០នាក់។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពដល់អ្នកចូលរួមឱ្យយល់ដឹងអំពីគោលការណ៍ និងការអនុវត្តនៃការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ដើម្បីបង្កើនល្បឿននៃការរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត និងជួយកាត់បន្ថយជាអតិបរមា នូវផលអវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ច ជួយកាត់បន្ថយបន្ទុកចំណាយលើការអនុវត្ត បន្ទុកចំណាយប្រតិបត្តិការរបស់ធុរកិច្ច និងវិសាលភាពជាន់គ្នាជាដើម។

វិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត (Regulatory Impact Assessment – RIA) ត្រូវបានទទួលស្គាល់ និងអនុវត្តជាយូរណាស់មកហើយ ដោយប្រទេសជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ក្នុងការរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។