គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
28-02-2025

ឯកឧត្តម កែវ សុទ្ធិ បានជួបពិភាក្សាជាមួយតំណាង Konrad-Adenaur-Stiftung កម្ពុជានិងសិង្ហបុរី និងអ្នកជំនាញសិង្ហបុរីអំពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងកិច្ចការពារទិន្នន័យបុគ្គល

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំរវាងក្រុមការងារនីតិកម្ម និងក្រុមការងារបញ្ញាសិប្បនិម្មិតរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយ Konrad-Adenaur-Stiftung កម្ពុជានិងសិង្ហបុរី និងអ្នកជំនាញសិង្ហបុរី នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងពិភាក្សានិងផ្លាស់ប្តូរមតិយោបល់លើឧត្តមានុវត្តន៍ ច្បាប់និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងកិច្ចការពារទិន្នន័យបុគ្គល។ ដោយក្នុងនោះ ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានបញ្ជាក់ពីកិច្ចការលើកស្ទួយនិងការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ព្រមទាំងបង្ហាញពីឆន្ទៈនៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង Konrad-Adenaur-Stiftung។