គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
11-03-2025

ក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ (ក.ប.ទ.) និងក្រសួងអប់រំ​ យុវជន​ និងកីឡា​ (ក.អ.យ.ក.) ជួបប្រជុំពិភាក្សាលើការអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការ​ ក.ប.ទ. ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការ ក.ប.ទ. និង ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ​ ក.អ.យ.ក. បានដឹកនាំក្រុមការងារជំនាញនៃក្រសួងទាំងពីរ ជួបប្រជុំពិភាក្សាលើការអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅវិទ្យាល័យចំនួន​ ១៨​ នៅខេត្តតាកែវ ដោយផ្តោតលេីវឌ្ឍនភាពការងារ ការបណ្តុះបណ្តាលគ្រូបង្រៀនជំនាញឌីជីថលនិងការរៀបចំកម្មវិធីសិក្សា និងទិសដៅការងារបន្ត។ ​