គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
24-03-2025

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួង និងពិភាក្សាលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅកម្ពុជា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និងតំណាងក្រុមហ៊ុនប្រមាណ ១៣០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក រួមមាន ការធ្វើកំណែទម្រង់ក្រសួង ដំណើរឆ្ពោះទៅបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេសថ្នាលផ្តល់សេវាសាធារណៈរួម DG SuperApp ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល និងគម្រោងរៀបចំបង្កើតសួនឌីជីថល (Digital Park) ក្នុងពេលឆាប់ៗខាងមុខនេះ ជាដើម។

ដើម្បីបង្កើនសមត្ថភាពធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថល ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបញ្ជូនបុគ្គលិករបស់ខ្លួនមកទទួលការបណ្តុះបណ្តាលវគ្គខ្លី ជំនាញបច្ចេកវិទ្យាឌីជីថល ដោយរួមបញ្ចូលទាំងមុខវិជ្ជា សន្តិសុខសាយប័រ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមជាមួយក្រុមការងារបច្ចេកទេសក្រសួងដើម្បីអភិវឌ្ឍថ្នាលនិងប្រព័ន្ធសម្រាប់បម្រើសេវាសាធារណៈ ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អំពីគនិតផ្តួចផ្តើមអភិវឌ្ឍកម្មវិធីនានា ក៏ដូចជាបញ្ហាប្រឈមដែលកំពុងជួបប្រទះ ដើម្បីក្រសួងដោះស្រាយតាមអាទិភាពការងារ ក្នុងគោលដៅធ្វើយ៉ាងណាសម្រួលដល់ការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនដោយរលូននិងគ្មានការរាំងស្ទះ។