គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
26-03-2025

ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ បានដឹកនាំកិច្ចប្រជុំស្ដីពី វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៃក្រុមការងារ “ណ” នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) បានដឹកនាំកិច្ចប្រជុំស្ដីពី យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកន នៃក្រុមការងារ “ណ” នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីតំណាងនៃក្រុមការងារ “ណ” ផ្នែកឯកជន មកពីសភាពាណិជ្ជកម្មកម្ពុជា សរុបប្រមាណ ១៥រូប។

យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាពេលនោះ និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ និងបានដាក់ចេញវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ចម្បងៗចំនួន ១១ចំណុច ដែលត្រូវបានបំបែកជាវិធានការសរុបចំនួន ១៨៨ សម្រាប់ងាយស្រួលដល់ការតាមដាននិងវាយតម្លៃ។

សូមជម្រាបជូនថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង រវាងតំណាងផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន នៃក្រុមការងារ “ណ” ដើម្បីដោះស្រាយបញ្ហាមកពីវិស័យឯកជន ប្រមូលទិន្នន័យក្នុងវិស័យ និងរៀបចំរបាយការណ៍ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រោយក្រុមការងារទាំង ១៦ មកពីក្រសួង ស្ថាប័ន និងផ្នែកឯកជន បានផ្ដល់ជូនរបាយការណ៍រួចរាល់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំរបាយការណ៍តាមដានវឌ្ឍនភាពការងារនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជូនរាជរដ្ឋាភិបាល រៀងរាល់ឆមាស ឬ ២ដងក្នុងមួយឆ្នាំ។