គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
11-04-2025

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលសន្តិសុខសាយប័រ

ខេត្តសៀមរាប៖ នៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង Partnership for Infrastructure (P4I) រៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលសន្តិសុខសាយប័រ ជូនដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ក.ប.ទ. សរុបប្រមាណ ៣៤នាក់ នៅសណ្ឋាគារ បុរីអង្គររីសត អេនស្ប៉ា ខេត្តសៀមរាប។

កម្មវិធីបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីគ្រូឧទ្ទេសដែលជាអ្នកជំនាញសន្តិសុខសាយប័រពីប្រទេសអូស្រ្តាលី ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនៃ ក.ប.ទ. ដើម្បីក្លាយជាគ្រូបង្គោល សំដៅផ្តល់ការបណ្តុះបណ្តាលបន្តដល់មន្ត្រី ក.ប.ទ. និងមន្ត្រីនៃក្រសួង ស្ថាប័នផ្សេងទៀត ព្រមទាំងដៃគូពាក់ព័ន្ធ អំពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ គោលការណ៍ណែនាំរួមស្តីពីសន្តិសុខសាយប័រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ដែលកំពុងរៀបចំដោយ ក.ប.ទ.។