គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
02-04-2025

ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាចំនួន ៧ក្រុមហ៊ុន ចូលរួមក្នុងកម្មវិធី Lao Digital Week 2025

ប្រទេសឡាវ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំប្រតិភូ ក.ប.ទ. គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាចំនួន ៧ក្រុមហ៊ុនរួមមាន ក្រុមហ៊ុន Vireak Buntham (VET Digital), CheckInME, PillTech, DelightTech, Morakot Technology, UDAYA Technology និង VTENH ចូលរួមក្នុងកម្មវិធី Lao Digital Week 2025 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Thongloun Sisoulith ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការអញ្ជើញចូលរួមពី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថល (ថៃ) អភិបាលខេត្តក្វាងស៊ី (ចិន) និងតំណាងប្រតិភូរបស់ប្រទេសវៀតណាម ព្រមទាំងថ្នាក់ដឹនាំ មន្ត្រីរាជការ នៃក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ឡាវ (MTC)។

ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមរដ្ឋមន្រ្តី MTC ក៏បានអញ្ជើញទស្សនាស្ដង់របស់ ក.ប.ទ. ដោយបានបង្ហាញអំពីផលិតផល ថ្នាល និងសេវាឌីជីថលល្អៗរបស់កម្ពុជាយើង។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី MTC បានសម្ដែងការគាំទ្រ និងជួយណែនាំក្រុមហ៊ុននៅក្នុងប្រទេសឡាវសហការ និងធ្វើជាដៃគូរជាមួយក្រុមហ៊ុននៅកម្ពុជា ព្រមទាំងសម្ដែងនូវការកោតសរសើរថ្នាលឌីជីថលនានារបស់កម្ពុជាដែលមានការរីកចម្រើន និងមានការវិវត្តយ៉ាងឆាប់រហ័ស។ បន្ថែមពីនេះ ក្រសួងទាំង២ នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងតំបន់ និងការគាំទ្រយ៉ាងមុតមាំក្នុងការពង្រឹងភាពជាដៃគូ។