គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
05-04-2025

ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact ដែលសហការរៀបចំដោយក្រុមហ៊ុន Tech For Kids Academy និងមជ្ឈមណ្ឌលបច្ចេកវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP Technology Center) និងមានការអញ្ជើញចូលរួមពីអាណាព្យាបាល និងសិស្សានុសិស្ស ប្រមាណ ១០០នាក់។

កម្មវិធី Young Entrepreneur 4Impact គឺជាកម្មវិធីប្រកួតប្រជែង សហគ្រិនភាព គំនិតច្នៃប្រឌិត ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាពិសេសជំនាញអភិវឌ្ឍកម្មវិធីទូរសព្ទដៃ និងការបង្កើតគេហទំព័រ តាមរយៈវគ្គបណ្ដុះបណ្ដាលបច្ចេកវិទ្យាឌីជីថលរយៈពេល ៨ សប្ដាហ៍។ ក្នុងនោះផងដែរ បេក្ខជនចំនួន ៨ក្រុម បានឡើងធ្វើបទបង្ហាញអំពីគម្រោងអាជីវកម្មរបស់ក្រុមនីមួយៗ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា៖ កម្មវិធីទូរសព្ទ គេហទំព័រ និងថ្នាលឌីជីថលនានា ដើម្បីស្វែងរកដំណោះស្រាយឌីជីថលលើបញ្ហានានាក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ និងបរិស្ថាន។ តាមរយៈការរៀបចំកម្មវិធីប្រកួតប្រជែងខាងលើ សិស្សានុសិស្សនឹងទទួលបានឱកាស សាកល្បងសមត្ថភាព ទទួលបានចំណេះដឹងថ្មីៗ ក៏ដូចជាការបង្ហាញអំពីគំនិតច្នៃប្រឌិតរបស់ខ្លួន និងត្រៀមខ្លូនសម្រាប់ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថលនាពេលអនាគត ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្សឌីជីថលនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅបរិវត្តកម្មឌីជីល និងពលរដ្ឋឌីជីថល។