គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
23-05-2025

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបជាមួយតំណាងសាកលវិទ្យាល័យ UC Berkeley នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

កាលីហ្វ័រនីញ៉ា៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបជាមួយតំណាងសាកលវិទ្យាល័យ UC Berkeley នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន ទី១. ការរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវរួមគ្នា និងការអភិវឌ្ឍកម្មវិធីអប់រំ លើជំនាញបច្ចេកវិទ្យាឌីជីថល ទី២.ការណែនាំអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV ទី៣. ការសិក្សានិងស្វែងយល់ពីកម្មវិធីជំរុញធុរកិច្ចថ្មីឌីជីថល ។

លោកស្រី Susan Gieseck នាយិកាផ្នែកទំនាក់ទំនងសាកលនៃមជ្ឈមណ្ឌលសហគ្រិនភាពនិងបច្ចេកវិទ្យា បានលើកឡើងពីបទពិសោធនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលជាមួយបណ្តាប្រទេសមួយចំនួន។ លោកស្រីបានកោតសរសើរ និងសម្តែងការចាប់អារម្មណ៍ចំពោះថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV។

ជាមួយគ្នានេះ លោកស្រី Talyor Marcus ប្រធានផ្នែកការពង្រីកអាជីវកម្មនៅអឺរ៉ុបនិងសាកលនៃ Berkeley Skydeck បានលើកឡើងអំពីកម្មវិធីជំរុញធុរកិច្ចថ្មី តាមរយៈបណ្តាញនៃអ្នកប្រឹក្សាយោបល់ ដៃគូក្នុងឧស្សាហកម្ម និងវិនិយោគិត ដែលមានក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ Berkeley Skydeck។ ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញចំណាប់អារម្មណ៍ក្នុងការរៀបចំឱ្យធុរកិច្ចថ្មីឌីជីថល (Digital Startup) របស់កម្ពុជាចូលរួមក្នុងកម្មវិធីជំរុញនេះ ដើម្បីមានឱកាសពង្រឹងសមត្ថភាពនិងមានលទ្ធភាពចូលក្នុងទីផ្សារសហរដ្ឋអាម៉េរិក។