គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
23-05-2025

ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញ​ជួបជាមួយសាកលវិទ្យាល័យ San Francisco

​កាលីហ្វ័រនីញ៉ា៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម​ ជា​ វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និងគណៈប្រតិភូ បាន​អញ្ជើញ​ទស្សនកិច្ច និងស្វែងយល់អំពីកម្មវិធីសិក្សានិងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធជំនាញបច្ចេកវិទ្យាឌីជីថលនិងនវានុវត្តន៍ និងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជា នៅសាកលវិទ្យាល័យ San Francisco នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក។

ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី​ ជា​ វ៉ាន់ដេត ក៏បានធ្វើទស្សនកិច្ចបរិវេណសាកលវិទ្យាល័យ និងបន្ទប់ពិសោធន៍នានាផងដែរ។