គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
28-05-2025

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទស្សនកិច្ចនិងជួបពិភាក្សាការងារជាមួយសាកលវិទ្យាល័យ Stanford

រដ្ឋកាលីហ្វ័រនីញ៉ា៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចនិងពិភាក្សាការងារជាមួយ សាកលវិទ្យាល័យ Stanford។

កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងកិច្ចសហការក្នុងការបណ្តុះបណ្តាលពាក់ព័ន្ធនឹងការអប់រំបច្ចេកវិទ្យាឌីជីថល សហគ្រិនភាពធុរកិច្ចឌីជីថល និងសន្តិសុខសាយប័រ ព្រមទាំងគម្រោងស្រាវជ្រាវរួមគ្នា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបាន​បង្ហាញអំពីវឌ្ឍនភាពនិងសមិទ្ធផលនៃដំណើរការបរិវត្តកម្មឌីជីថលនៅកម្ពុជា ជាពិសេសផ្តោតលើថ្នាល VERIFY.GOV.KH កម្មវិធី DG SuperApp និងសួនឌីជីថល។