គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
12-05-2025

ឯកឧត្តមរដ្ឋមន្ត្រី​ ជា​ វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកម្មវិធី​ “បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart”

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា​ វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកម្មវិធី​ “បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart”​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង​ នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP នាយកប្រតិបត្តិក្រុមហ៊ុន​ Smart Axiata ព្រមទាំងសាស្ត្រចារ្យ​ និស្សិត នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា​(ATC)​ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

កម្មវិធី “បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart” គឺជាកម្មវិធីបណ្តុះបណ្តាលសហគ្រិនដែលផ្ដោតលើបច្ចេកវិទ្យាដែលមានគោលបំណងផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងនិស្សិតនូវខ្លឹមសារសិក្សាសំខាន់ៗ ទីតាំង និងការគាំទ្រផ្សេងទៀតដើម្បីជួយឱ្យពួកគេអាចទទួលបានការវិនិយោគតាមរយៈការបណ្តុះបណ្តាល បច្ចេកទេសដោយអ្នកឯកទេស និងឱកាសក្នុងការបង្កើនបណ្តាញទំនាក់ទំនង។