គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
07-05-2025

ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធសរុបប្រមាណ ១៣០នាក់ នៅអគារ Connexion កោះពេជ្រ។

មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space ត្រូវបានបង្កើតឡើង ដើម្បីជំរុញនវានុវត្តន៍ និងសហគ្រិនជំនាន់ថ្មីនៅកម្ពុជា ហើយមជ្ឈមណ្ឌលនេះ ជាកន្លែងធ្វើការរួមគ្នា ផ្លាស់ប្តូរគំនិតគ្នា ការបំផុសគំនិត និងការជំរុញទៅរកភាពជោគជ័យ ជាមួយនឹងការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស។