គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
03-06-2025

ឯកឧត្ដមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានទទួលជួបប្រជុំពិភាក្សាការងារជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ដីពី “គម្រោងកសាងភាពធន់ អភិបាលកិច្ចឌីជីថល និងប្រសិទ្ធភាពនៅកម្ពុជា (BRIDGE Cambodia)”

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបប្រជុំពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ស្ដីពី “គម្រោងកសាងភាពធន់ អភិបាលកិច្ចឌីជីថល និងប្រសិទ្ធភាពនៅកម្ពុជា (BRIDGE Cambodia)” នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្ដមរដ្ឋលេខាធិការ បានជម្រាបជូនអំពីតួនាទីនិងភារកិច្ចរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល អេកូស៊ីសស្តែម (EcoSystem) អប់រំឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ថ្នាលនិងប្រព័ន្ធឌីជីថលនានានៅកម្ពុជា។