គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
30-06-2025

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យលោកស្រី Ms. Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា (UNDP Resident Representative) ចូលជួបសម្តែងការគួរសម និងជម្រាបលា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Ms. Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា (UNDP Resident Representative) ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកស្រីបានបញ្ចប់បេសកកម្មនៅកម្ពុជា នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន លោកស្រី Ms. Alissar អំពីវឌ្ឍនភាពការងាររបស់ក្រសួង ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល គម្រោងបង្កើតសួនឌីជីថល ការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេស verify.gov.kh និង SupperApp។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរខ្ពស់ចំពោះបេសកកម្មរបស់លោកស្រី Ms. Alissar លើកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួង និង UNDP ព្រមទាំងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយតំណាងបេសកកម្មថ្មីដែលនឹងមកដល់នាពេលខាងមុខ។