គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
19-06-2025

ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍

រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សំដៅរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យបានគ្រប់ជ្រុងជ្រោយនិងពេញលេញ ក្នុងគោលបំណងគ្រប់គ្រងវិស័យប្រៃសណីយ៍ប្រកបដោយប្រសិទ្ធភាពដែលធានាការធ្វើអាជីវកម្ម និងការផ្តល់សេវាប្រៃសណីយ៍ ស្របតាមតម្រូវការរបស់ប្រជាជន ការរីកចម្រើននៃសង្គមនិងសេដ្ឋកិច្ច និងការវិវឌ្ឍន៍នៃបច្ចេកវិទ្យា។