គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
27-06-2025

ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមវេទិកាអភិបាលកិច្ចអ៉ីនធឺណិតប្រចាំឆ្នាំ២០២៥ លើកទី២០ នៅទីក្រុង Lillestorm ប្រទេសណ័រវេស

ប្រទេសណ័រវេស ៖ នៅថ្ងៃទី២៣-២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមវេទិកាអភិបាលកិច្ចអ៉ីនធឺណិតប្រចាំឆ្នាំ២០២៥ លើកទី២០ នៅទីក្រុង Lillestorm ប្រទេសណ័រវេស។ វេទិកានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធមកពីបណ្ដាប្រទេសនានា ដើម្បីយល់ដឹងនិងពិភាក្សាអំពីអភិបាលកិច្ចទិន្នន័យ បញ្ញាសិប្បនិមិត្ត (AI) និងសន្តិសុខសាយប័រ (cybersecurity)។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំមកពីចក្រភពអង់គ្លេស អូស្ត្រាលី លេខាធិការដ្ឋាន IGF និង Asia អំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ក.ប.ទ. និងភាគីពាក់ព័ន្ធលើ Eco-system governance។