គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
03-07-2025

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្ដីពី មូលដ្ឋានគ្រឹះប្រើប្រាស់ថ្នាលផ្ទុកទិន្នន័យ និងការវិភាគទិន្នន័យ សម្រាប់ការងារ

រាជធានីភ្នំពេញ៖ ក្រុមការងារបរិវត្តកម្មឌីជីថល និងនាយកដ្ឋានបុគ្គលិកនិងបណ្តុះបណ្តាល នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយក្រុមហ៊ុន KBSL PTE. LTD. រៀបចំកម្មវិធីបណ្តុះបណ្តាលស្ដីពីមូលដ្ឋានគ្រឹះប្រើប្រាស់ថ្នាលផ្ទុកទិន្នន័យ និងការវិភាគទិន្នន័យ សម្រាប់ការងារ លើជំនាញដូចជា មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ Excel និងការធ្វើរបាយការណ៍តាមរយៈ Pivot Chart & Table (Foundations of Data-Driven Work: Excel Essentials, Pivot Chart & Table and Smart Reporting) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និង មូលដ្ឋានគ្រឹះប្រើប្រាស់ថ្នាលផ្ទុក និងការវិភាគទិន្នន័យ (Data Platforms and Analytics) នៅថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៥ ជូនមន្ត្រីរាជការក្រោមឱវាទ ក.ប.ទ. សរុបប្រមាណ ៥៩នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

កម្មវិធីបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីគ្រូឧទ្ទេសដែលជាអ្នកជំនាញមកពីក្រុមហ៊ុន KBSL PTE. LTD. ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនៃ ក.ប.ទ. ដើម្បីស្វែងយល់អំពីការប្រើប្រាស់ Pivot Chart និង Table សម្រាប់ធ្វើរបាយការណ៍ ព្រមទាំងការផ្សព្វផ្សាយបន្ថែមនៃសារៈសំខាន់ទិន្នន័យផ្ទុកតាមបែបឌីជីថល និងស្វែងយល់អំពីភាពខុសគ្នានិងដូចគ្នារវាង ថ្នាលផ្ទុកទិន្នន័យ (Data Platforms), ឧបករណ៍សម្រាប់ប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) និងអាជីវកម្មឆ្លាតវៃ(BI) ដែលគាំទ្រដល់បរិវត្តកម្មឌីជីថល រួមទាំងការគិតគូរពីផលចំណេញនៃការវិនិយោគ (ROI) ។