គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
16-07-2025

មន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន”

ខេត្តកំពត៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងមន្ទីរប្រៃសណីយ៍ទូរគមនាគមន៍ទាំង ២៤ខេត្ត បានចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន” នៅសហគមន៍នេសាទទេសចរណ៍ធម្មជាតិកំពង់សាមគ្គី ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាព និងបង្កើនការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាកស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបណ្តុះគំនិតឱ្យយល់ដឹងអំពីគុណតម្លៃការថែរក្សានិងអភិរក្សសម្បត្តិធម្មជាតិ បង្កើនធនធានព្រៃកោងនិងជីវៈចម្រុះផងដែរ។

ការដាំកោងកាងនេះ ធ្វើឡើងដើម្បីគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ពីគ្រោះធម្មជាតិផ្សេងៗ។

ឌីជីថល ផ្សារភ្ជាប់បរិស្ថាន !

ឌីជីថល ដើម្បីរួមគ្នាបង្កើតគម្របបៃតងជូនមាតុភូមិយើង !