គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
08-08-2025

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងសហការី នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាលើការងារពាក់ព័ន្ធនឹងវិស័យឌីជីថល បញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ ជាពិសេសដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូទៅកាន់ប្រទេសម៉ាឡេស៊ី និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានស្ដីពីបញ្ញាសិប្បនិម្មិត ម៉ាឡេស៊ី ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ចំពោះការចូលរួមចំណែកដ៏ស្វិតស្វាញក្នុងការស្វែងរកដំណោះស្រាយតាមរយៈការចុះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងមានការចូលរួមដោយសាធារណរដ្ឋប្រជាមានិតចិន។