គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
13-08-2025

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល ស្តីពី « EC-Council Certified SOC Analyst (CSA) » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល ស្តីពី « EC-Council Certified SOC Analyst (CSA) » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដែលរៀបចំឡើងចាប់ពីថ្ងៃទី១១-១៣ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ៣០នាក់។

វគ្គបណ្ដុះបណ្ដាលនេះ ជាសកម្មភាពបន្តមួយនៃគម្រោងលើកកម្ពសភាពធន់នៃសន្តិសុខសាយប័រ ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកជំនាញសន្តិសុខសាយប័រ តាមរយៈការបណ្តុះបណ្តាលដែលស្របនឹងវិញ្ញាបនបត្រ « EC-Council Certified SOC Analyst (CSA) » ដើម្បីពង្រឹងសមត្ថភាពរបស់អង្គភាពក្នុងការកំណត់អត្តសញ្ញាណកត្តាគំរាមកំហែង ការវិភាគឧប្បត្តិហេតុ និងការឆ្លើយតបនឹងឧប្បត្តិហេតុប្រកបដោយប្រសិទ្ធភាព។