គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
13-11-2025

ធុរកិច្ចថ្មីឌីជីថល​កម្ពុជា​ លើកដំបូង​ បង្ហាញវត្តមាននៅ Harvard Angels SEA

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សូមបង្ហាញពីសមិទ្ធផលនៃការងារគាំទ្រធុរកិច្ចថ្មីឌីជីថល​ និងចូលរួមអបអរសាទរ Bamnang Academy ដែលត្រូវបានជ្រើសរើសឱ្យបង្ហាញពីសក្ដានុពលធុរកិច្ចនៅ Harvard Angels Southeast Asia។ Bamnang ត្រូវបានជ្រើសរើសក្នុងចំណោមធុរកិច្ចថ្មីជាង ៦០ មកពីទូទាំងពិភពលោក ដែលនេះបង្ហាញពីសក្តានុពលខ្លាំងរបស់វិស័យបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាការឆ្លើយតបទៅនឹងការគាំទ្រប្រកបដោយរបស់ ក.ប.ទ.។

បន្ថែម​លេីនេះ​ Bamnang ក៏បានសហការជាមួយ Institute of Innovation and Entrepreneurship នៃ Singapore Management University (SMU) ដែលជាមជ្ឈមណ្ឌលបង្កើតធុរកិច្ចថ្មី ឈានមុខគេក្នុងតំបន់។ ភាគីទាំងពីរ​គ្រោងនឹងមានកិច្ចសហការដ៏សំខាន់ជាច្រើន រួមមាន កម្មវិធីដោះដូរកម្មសិក្សា (Internship Exchange) សម្រាប់និស្សិតជំនាញបច្ចេកវិទ្យាឌីជីថលកម្ពុជាទៅហាត់ការនៅសិង្ហបុរី និងនិស្សិតអន្តរជាតិមកហាត់ការនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ ក៏នឹងមាន កម្មវិធីទស្សនកិច្ចផ្លាស់ប្តូរ ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសិង្ហបុរី និងការគាំទ្របណ្តាញវិនិយោគ ដែល SMU នឹងជួយតភ្ជាប់ Bamnang ជាមួយ VC និង Angel Investors ផងដែរ។

សមិទ្ធផលរបស់ Bamnang ក្នុង Harvard Angels SEA និងកិច្ចសហការជាមួយ SMU គឺជាភស្តុតាងបង្ហាញពីផ្លែផ្កានៃការគាំទ្ររបស់ ក.ប.ទ. បានជំរុញបន្ថែមដល់ធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យមានសមត្ថភាពប្រកួតប្រជែងលើឆាកសកល។ ក្រសួងនឹងបន្តប្តេជ្ញាគាំទ្រ និងពង្រឹងធុរកិច្ចថ្មីឌីជីថល និងបង្កើតឱកាសសិក្សា ការងារ និងធុរកិច្ចសម្រាប់យុវជនកម្ពុជាឱ្យបានច្រេីន​បន្ថែម​ទៀត។

Bamnang Academy ត្រូវបានបង្កើតដោយ អតីតនិស្សិត ៣នាក់ ដែលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងនៅសហរដ្ឋអាមេរិក។