គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
19-11-2025

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ជាប សត្ថារតន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ ក.ប.ទ. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អង្គភាពចំណុះក្រោមឱវាទក្រសួង សរុបប្រមាណ ១៨៥នាក់ នៅសណ្ឋាគារ សុខាភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូលពីគ្រប់អង្គភាពអនុវត្ត និងដើម្បីឱ្យសិក្ខាកាមបានស្វែងយល់អំពីវិធាន នីតិវិធី និងទម្រង់បែបបទ ដែលមន្ត្រីជំនាញធ្វើបទបង្ហាញជូន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងទទួលបានមតិយោបល់ច្រើនសម្រាប់បញ្ចូលបន្ថែម ឬកែលម្អទាំងខ្លឹមសារ នីតិវិធី ទម្រង់បែបបទ ដើម្បីធ្វើឱ្យសេចក្តីព្រាងសៀវភៅណែនាំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចអនុវត្តបានទាំងអស់គ្នា។