គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
06-12-2025

ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា ដោយប្រើសូចនាករ ROAM-X របស់អង្គការយូណេស្កូ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គការយូណេស្កូ (UNESCO) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (CADT) បានប្រកាសអបអរសាទរជាផ្លូវការនូវការសម្ពោធដាក់ឱ្យប្រើប្រាស់ អនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា។ អនុសាសន៍នេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាដោយប្រើប្រាស់ សូចនាករសកលនៃអ៊ីនធឺណិត (ROAM-X) របស់អង្គការយូណេស្កូ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា៖ ការវាយតម្លៃដោយប្រើសូចនាករ ROAM-X គឺជា «ការឆ្លុះកញ្ចក់» មើលខ្លួនឯងយ៉ាងច្បាស់លាស់ អំពីស្ថានភាពពិតនៃប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ដែលផ្អែកលើស្តង់ដារអន្តរជាតិសំខាន់ៗ ដូចជា សិទ្ធិ (Rights), ការបើកទូលាយ (Openness), ការដែលអាចប្រើប្រាស់បាន (Accessibility), ការចូលរួមពហុភាគី (Multi-stakeholder), និងលក្ខណៈអន្តរវិស័យនៃបច្ចេកវិទ្យាឌីជីថល (Cross-cutting)។

អនុសាសន៍ដែលចេញពីរបាយការណ៍នេះ បានក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងតម្រង់ទិសការអនុវត្ត «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ឱ្យកាន់តែមានប្រសិទ្ធភាព និងបរិយាបន្ន។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥

#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#Cambodia