គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
06-12-2025

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ជាប សត្ថារតន៍ បានអញ្ជើញជាសក្ខីភាពក្នុងពិធីប្រគល់ទទួលសំណើផ្លូវការ ស្ដីពីការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov រវាង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពទទួលបន្ទុកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាសក្ខីភាពក្នុងពិធីប្រគល់ទទួលសំណើផ្លូវការ ស្ដីពីការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov រវាង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពទទួលបន្ទុកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ក្នុងអំឡុងពេល វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិធីប្រគល់ទទួលសំណើផ្លូវការ នេះបង្ហាញពី ការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសទាំងពីរក្នុងការជំរុញអភិបាលកិច្ចឌីជីថល និងការពង្រឹងតម្លាភាព។ ថ្នាល verify.gov របស់កម្ពុជា គឺជាប្រព័ន្ធស្នូលមួយដែលអនុញ្ញាតឱ្យស្ថាប័នរដ្ឋ និងសាធារណជនអាចផ្ទៀងផ្ទាត់សុពលភាពផ្លូវការ នៃឯកសារឌីជីថលដែលចេញដោយស្ថាប័នរដ្ឋាភិបាល។

#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#CambodiaIGF