គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
06-12-2025

ឯកឧត្តម សេង សុភាព បានអញ្ជើញបើកសន្និសីទរដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ (GovTech Conference) ស្តីពី ទិន្នន័យ និងសន្តិសុខសាយប័រ ជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលឆ្លាត

រាជធានីនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានអញ្ជើញបើកសន្និសីទរដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ (GovTech Conference) ស្តីពី ទិន្នន័យ និងសន្តិសុខសាយប័រ ជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលឆ្លាត ដែលជាព្រឹត្តិការណ៍អមក្នុង វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក Jonas Herzing អ្នកប្រឹក្សាជាន់ខ្ពស់, GIZ Digital Transformation Center និងដៃគូអន្តរជាតិនានាជាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សន្និសីទរដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ (GovTech Conference) ប្រមូលផ្តុំភាគីពាក់ព័ន្ធពីស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជា ពិភាក្សាអំពីបញ្ហាប្រឈម និងចែករំលែកបទពិសោធតាមតំបន់និងអន្តរជាតិ អំពីរបៀបប្រើប្រាស់ទិន្នន័យនិងសន្តិសុខសាយប័រ និងថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ដែលអាចកសាងមូលដ្ឋានគ្រឹះដែលមានសុវត្ថិភាព បរិយាបន្ន និងរដ្ឋាភិបាលឆ្លាត ដែលផ្ដោតលើប្រជាពលរដ្ឋ។

#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#CambodiaIGF