គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
27-01-2026

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដឹកនាំដោយ ឯកឧត្តម ហួត គឹមឆា ប្រធានសភាពាណិជ្ជកម្មប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាកុងស៊ុលកិត្តិយសប្រចាំទីក្រុងឡុងបិច សហរដ្ឋអាម៉េរិក នៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. និងតំណាងគណៈប្រតិភូប្រមាណ ៤០រូប។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបអំពីឱកាសវិនិយោគនៅកម្ពុជា ដូចជា វិស័យបច្ចេកវិទ្យាឌីជីថល ដឹកជញ្ជូន សុខាភិបាល កសិកម្មជាដើម។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia