គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
13-02-2026

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ជំហានជាក់ស្តែងសម្រាប់នីតិវិធី និងការដោះស្រាយឧប្បត្តិហេតុសាយប័រ”

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ជំហានជាក់ស្តែងសម្រាប់នីតិវិធី និងការដោះស្រាយឧប្បត្តិហេតុសាយប័រ” នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញមកពី ៣៣ ក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ និយ័តករ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករសេវាអ៊ីនធឺណិត និងធនាគារ សរុបប្រមាណ ៥០រូប។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្ដល់ទស្សនាទានដល់អ្នកជំនាញសន្តិសុខយសាយប័រអំពីសៀវភៅណែនាំជំហ៊ាននៃការឆ្លើយតបនឹងឧប្បត្តិហេតុ ការអនុវត្តនីតិវិធីបិទខ្ទប់ និងការកំណត់សម្គាល់ចំណុចខ្វះខាតនៃដំណើរការការពារសន្តិសុខសាយប័រដើម្បីកែលម្អ តាមរយៈលំហាត់អនុវត្តជាក់ស្តែង។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia