គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
01-03-2026

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា នៅទីស្តីការក្រសួង

រាជធានីភ្នំពេញ​: ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី នៅទីស្ដីការ ក.ប.ទ.។

ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនិងសមាគម នាពេលកន្លងមក និងកិច្ចសហប្រតបត្តិការបន្ត រួមមាន (១) កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សជំនាញបច្ចេកវិទ្យាព័ត៌មាន (IT Pathway) ដើម្បីបញ្ជូននិស្សិតជំនាញឌីជីថលរបស់កម្ពុជាទៅបម្រើការងារនៅក្នុងប្រទេសជប៉ុន (២) ការជួយគាំទ្រក្នុងការរៀបចំផែនការមេគម្រោងសួនឌីជីថលរបស់ក្រុមហ៊ុនជប៉ុន Nippon Koei (៣) កិច្ចការវិនិយោគរបស់ក្រុមហ៊ុនដែលជាសមាជិករបស់សមាគមនៅកម្ពុជា (៤) ចំណាប់អារម្មណ៍លើការវិនិយោគពីក្រុមហ៊ុនជប៉ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និង (៥) គម្រោងរៀបចំពិព័រណ៍ឱកាសបម្រើការងារនៅក្នុងប្រទេសជប៉ុន ដើម្បីអនុញ្ញាតឱ្យមានការផ្លាស់ប្ដូររវាង វិស្វករជំនាញនិងនិស្សិតនៃប្រទេសទាំង២ ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia