គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
09-03-2026

ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានអញ្ជើញដឹកនាំក្រុមការងាររៀបចំគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ២០២៦-២០៣៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានអញ្ជើញដឹកនាំក្រុមការងាររៀបចំគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ ចូលរួមកិច្ចប្រជុំទ្វេភាគី ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ២០២៦-២០៣៥។

ក្នុងកិច្ចប្រជុំនេះ ក្រុមការងារ ក.ប.ទ. និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិភាក្សាស៊ីជម្រៅលើសកម្មភាពអាទិភាពក្នុងសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ព្រមទាំងផ្លាស់ប្តូរយោបល់លើការរៀបចំអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហសម្រាប់កម្ពុជា ទាំងនៅលើទិដ្ឋភាពគោលនយោបាយ និងបច្ចេកទេស។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia