គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
06-03-2026

ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ២០២៦-២០៣៥ ជាមួយក្រសួងផែនការ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំក្រុមការងាររៀបចំគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយលោកជំទាវ ហង់ លីណា រដ្ឋលេខាធិការក្រសួងផែនការ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ២០២៦-២០៣៥ នៅទីស្ដីការក្រសួងផែនការ។

កិច្ចប្រជុំនេះ បានពិភាក្សាអំពីការរៀបចំអភិបាលកិច្ចទិន្នន័យ និងការរៀបចំបច្ចេកទេសគាំទ្រ ដើម្បីស្វែងយល់អំពីចក្ខុវិស័យ គោលបំណង គោលដៅជាយុទ្ធសាស្រ្ត ព្រមទាំងសកម្មភាពអាទិភាពក្នុងសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ។ ក្រុមការងារ ក.ប.ទ. និងក្រសួងផែនការ នឹងបន្តសហការ ដើម្បីពង្រីកការគ្រប់គ្រងទិន្នន័យឱ្យកាន់តែប្រសើរ ដែលអាចគាំទ្រដល់ប្រព័ន្ធទិន្នន័យស្ថិតិជាតិ និងការរៀបចំអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia