គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
30-04-2026

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មីឌីជីថល ARC Startup Accelerator នៅទីស្តីការក្រសួង

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញទទួលជំនួបពិភាក្សាការងារជាមួយស្ថាបនិកក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មីឌីជីថល ARC Startup Accelerator និងម្ចាស់ស្ថានិកធុរកិច្ចថ្មីឌីជីថលសរុបចំនួន ១៤រូប នៅទីស្ដីការ ក.ប.ទ.។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យនិងពិភាក្សាអំពី ១-វឌ្ឍនភាពគម្រោង ARC Startup Accelerator ២- កម្មវិធី ARC Solopreneurship with ATC and Catalyst AI Academy និង ៣-បទបង្ហាញរបស់ស្ថាបនិកធុរកិច្ចថ្មីឌីជីថលចំនួន ៤រូប រួចមាន Finluy, Quicknews, Mekong Intelligence និង Prohose ដែលធុរកិច្ចថ្មីឌីជីថលទាំង ៤ នេះបានចូលរួមក្នុងកម្មវិធីពន្លឿនធុរកិច្ចថ្មីរបស់ ARC Startup Accelerator នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP រយៈពេល ១ឆ្នាំ។

សូមជម្រាបជូនថា ក.ប.ទ. តែងតែចូលរួមគាំទ្រ និងស្វែងរកដៃគូរសហការជាតិ និងអន្តរជាតិនានា ដូចជា Plug and Play, សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), ARC Startup Accelerator និង ACTSmart ដើម្បីពង្រឹងអក្ខរកម្មឌីជីថល កសាងធនធានមនុស្សឌីជីថល និងជំរុញធុរកិច្ចថ្មីឌីជីថលនៅក្នុងប្រទេសកម្ពុជាឱ្យមានលទ្ធភាពកាន់តែខ្លាំងក្នុងការនាំចេញផលិតផលបច្ចេកវិទ្យាឌីជីថលទៅកាន់ពិភពលោក។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia