គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
12-05-2026

គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ បានជួបប្រជុំដើម្បីពិនិត្យវឌ្ឍនភាពទិន្នន័យមន្ត្រីរាជការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងពិនិត្យទីតាំងដើម្បីត្រៀមលក្ខណៈនៃការរៀបចំជំរឿនជាក់ស្តែង

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សារុន រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំក្រុមការងារចុះជំរឿនរបស់ ក.ប.ទ. ជួបប្រជុំជាមួយគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងសហការី ដើម្បីពិនិត្យវឌ្ឍនភាពទិន្នន័យមន្ត្រីរាជការ និងពិនិត្យទីតាំងដើម្បីត្រៀមលក្ខណៈនៃការរៀបចំជំរឿនជាក់ស្តែង នាថ្ងៃទី១៥-១៦​ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia