គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
19-06-2026

ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលើ “សេចក្តីព្រាងប្រកាសស្ដីពីផែនការជាតិវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុ”

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ (ក.ប.ទ.) បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលើ “សេចក្តីព្រាងប្រកាសស្ដីពីផែនការជាតិវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញផ្នែកច្បាប់ មន្ត្រីបច្ចេកទេសរបស់ ក.ប.ទ. និង និយ័តករទូរគមនាគមន៍កម្ពុជា។

សេចក្តីព្រាងប្រកាសនេះមានគោលបំណងដាក់ឱ្យប្រើផែនការជាតិ វិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុ និងធានាសុខដុមនីយកម្មរវាងការបែងចែកហ្រ្វេកង់ស៍វិទ្យុជាតិ ជាមួយនឹង ការបែងចែកហ្រ្វេកង់ស៍វិទ្យុក្នុងតំបន់៣ដែលកំណត់ដោយសហភាពទូរគមនាគមន៍អន្តរជាតិ ដើម្បីធានាការប្រើប្រាស់ធនធានវិសាលគមន៍វិទ្យុទៅតាមប្រភេទសេវាវិទ្យុគមនាគមន៍នីមួយៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៅព្រះរាជាណាចក្រកម្ពុជា។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia