គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
29-06-2026

ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងគម្រោង Partnership for Infrastructure (P4I) ជាមួយស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងគម្រោង Partnership for Infrastructure (P4I) ដំណាក់កាលទី២ នៅទីស្តីការ ក.ប.ទ. ដោយការចូលរួមពីតំណាងស្ថាតទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រុមការងារគម្រោង P4I ក្រុមការងារនីតិកម្មនៃ ក.ប.ទ. និងក្រុមការងារនិយ័តករទូរគមនាគមន៍កម្ពុជា។ កិច្ចប្រជុំនេះបានពិភាក្សាលើការចែករំលែកនិងផ្លាស់ប្តូរបទពិសោធន៍នៃការអនុវត្តគម្រោង P4I ដំណាក់កាលទី១ ក្នុងនោះមានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសន្តិសាយប័រ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងវិសាលគមន៍ហ្រ្វេកង់វិទ្យុស៍ និងខ្សែកាបក្រោមបាតសមុទ្រ ព្រមទាំងបានពិភាក្សាអំពីសកម្មភាពអាទិភាពសម្រាប់ការអនុវត្តគម្រោង P4I ដំណាក់កាលទី២ ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia