គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
24-06-2025

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យលោកស្រី Lilian Rogers នាយកផ្នែកកិច្ចការរដ្ឋាភិបាលទទួលបន្ទុកតំបន់អាស៊ាន របស់ក្រុមហ៊ុន Cisco ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Lilian Rogers នាយកផ្នែកកិច្ចការរដ្ឋាភិបាលទទួលបន្ទុកតំបន់អាស៊ាន របស់ក្រុមហ៊ុន Cisco ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកស្រី Rogers អំពីវឌ្ឍនភាពការងាររបស់ក្រសួង ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងលោកស្រី Rogers ក៏បានពិភាក្សាកាងារពាក់ព័ន្ធនឹងសន្តិសុខសាយប័រក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល។