គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
25-06-2025

សេចក្ដីជូនដំណឹង ស្ដីពី ការបើកជូនភាគីពាក់ព័ន្ធនិងសាធារណជនចំនួន ៣០រូប ចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពីសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនបណ្តាក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងធុរកិច្ចថ្មីគ្រប់វិស័យ គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នកវិជ្ជាជីវៈឌីជីថល សិស្សនិស្សិត(“ភាគីពាក់ព័ន្ធ”)ទាំងអស់ និងសាធារណជន មេត្តាជ្រាបថា ក.ប.ទ. នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពី “សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” នាថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមលើភាគីដែលបានទទួលការអញ្ជើញផ្ទាល់ ក.ប.ទ. សូមផ្ដល់ឱកាស ភាគីពាក់ព័ន្ធនិងសាធារណជន ចំនួន ៣០រូប ចូលរួមសិក្ខាសាលាខាងលើផងដែរ។ ដើម្បីស្នើសុំចូលរួម សូមបំពេញព័ត៌មានចាំបាច់និងភ្ជាប់ឯកសារសម្គាល់អត្តសញ្ញាណឱ្យបានត្រឹមត្រូវតាមរយៈ https://go.gov.kh/mptc/3chn31 ឱ្យបានមុនថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ហើយក្រុមការងារ ក.ប.ទ. នឹងពិនិត្យសំណើរួចឆ្លើយតបវិញតាមករណីនីមួយៗ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអ៊ីមែល ai-governance@mptc.gov.kh ឬទូរសព្ទលេខ ០៩៦ ៦៥១ ៣០០៣។

សេចក្ដីដូចមានជម្រាបជូនខាងលើ សូមភាគីពាក់ព័ន្ធ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន។