គេហទំព័រផ្លូវការរបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្វែងយល់បន្ថែម

គេហទំព័រផ្លូវការប្រើប្រាស់ .gov.kh

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

គេហទំព័រ .gov.kh ដែលមានសុវត្ថិភាពប្រើ HTTPS

គេហទំព័រ .gov.kh ជាកម្មសិទ្ធិរបស់ស្ថាប័នរាជរដ្ឋាភិបាលផ្លូវការនៅកម្ពុជា។

Twitter X Streamline Icon: https://streamlinehq.com
27-08-2025

ឯកឧត្ដមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមវេទិកាសហប្រតិបត្តិការលើស្តង់ដាចិន-អាស៊ានលើកទី៤

ណាននីង៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំប្រតិភូ ក.ប.ទ. ចូលរួមវេទិកាសហប្រតិបត្តិការលើស្តង់ដាចិន-អាស៊ានលើកទី៤ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិតនៅក្នុងស្តង់ដាបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនការកសាងអនាគតរួមគ្នារវាងប្រទេសចិននិងសហគមន៍អាស៊ាន” នៅខេត្តណាននីន សាធារណរដ្ឋប្រជាមានិតចិន។

វេទិកានេះត្រូវបានប្រព្រឹត្តឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅលើស្តង់ដាបញ្ញាសិប្បនិម្មិត រវាងប្រទេសចិននិងប្រទេសក្នុងតំបន់អាស៊ាន បង្កើនភាពស៊ីសង្វាក់គ្នានៃស្តង់ដាបញ្ញាសិប្បនិម្មិត សម្របសម្រួលពាណិជ្ជកម្ម និងរួមចំណែកក្នុងការបង្កើនភាពជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នារវាងប្រទេសចិននិងសហគមន៍អាស៊ាន។